នាថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប អមដោយមន្ត្រីបច្ចេកទេសពីររូប លោក ខ្វាន់ ភត្ត្រា អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ និងលោក សុខ រ៉ាយ៉ុង ប្រធានការិយាល័យអភិរក្ស ត្រូវបានចាត់អោយទៅចូលរួមសិក្ខាសាលាស្តីពី ភាពធន់នឹងអាកាសធាតុ និងអន្តរកាលថាមពល៖ បច្ច័យសម្រាប់កម្ពុជា។
គោលបំណងសំខាន់នៃអង្គសិក្ខាសាលាគឺដើម្បីស្វែងរកដំណោះស្រាយលើការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់កម្ពុជាលើវិស័យរួមមាន សេដ្ឋកិច្ច ថាមពល និងកិច្ចសហការអាស៊ានជាមួយចិន ជប៉ុន កូរ៉េ អូស្ត្រាលី និង New Zealand និងការសំណួរចម្លើយរវាងអង្គសិក្ខាសាលាជាមួយវាគ្មិន។
សូមជម្រាបជូនថា ៖ សិក្ខាសាលាស្តីពីភាពធន់នឹងអាកាសធាតុ និងអន្តរកាលថាមពល៖ បច្ច័យសម្រាប់កម្ពុជា បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកសាស្តាចារ្យ Jeffrey Sachs ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍនប្រកបដោយចីរភាពនៃសាកលវិទ្យាល័យ កូឡុំប៊ី (Columbia) និងជាប្រធានផ្នែកដោះស្រាយការអភិវឌ្ឍដោយចីរភាព របស់អង្គការសហប្រជាជាតិ។
លទ្ធផលនៃអង្គសិក្ខាសាលាលោកសាស្ត្រាចារ្យបានផ្តល់នូវសសរស្តម្ភចំនួនបីលើការអភិវឌ្ឍប្រកដោយចីរភាពសម្រាប់កម្ពុជា៖
១. វិបុលសុខ, យុត្តិធម៌និងតម្លាភាព និងសន្តិភាព (Prosperity, fair, transparency and Peace); ២. ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច ( Infrastructure &Economic) និង៣. ចីរភាពបរិស្ថាន និងថាមពលស្អាត (Sustainable Environment & Green Energies); លោកសាស្ត្រាចារ្យបានគូសបញ្ចាក់ថា កម្ពុជាត្រូវតែបន្តកិច្ចសហការប្រទេសក្នុង និងក្រៅតំបន់រួមមាន អាស៊ាន, ចិន, ជប៉ុន, កូរ៉េ, អូស្ត្រាលី, សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។