ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅ​ភូមិសាស្ត្រ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង

​នៅ​ថ្ងៃ​ចន្ទ ៤​រោច ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៩ ខែមករា ឆ្នាំ​២០២៤ ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ ៥ ដឹកនាំ​ដោយ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ចុះ​នៅក្នុង​ភូមិសាស្ត្រ ឃុំ​ផ្លូវ​ទូក​, ពោធិ៍​, ច្រ​ណូ​ក​, ដារ​, សំរោង​សែន និង​ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង តាម​ស្មារតី​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ។​

​ដំណើរការ និង​លទ្ធផល​របស់​ក្រុមការងារ​សម្រេចបាន ៖ 
- ជួបប្រជុំ​ផ្សព្វផ្សាយ អំពី​ដំណើរការ និង​គោលបំណង​នៃ​បេសកកម្ម​របស់​ក្រុមការងារ និង​ផែន​ការចុះអនុវត្ត​ផ្ទាល់​ដល់ទី​តាំង ដោយមាន​កិច្ចសហការ​ចូលរួម​ពី​រដ្ឋបាល​ស្រុក​-​ឃុំ មន្ទីរ​ធនធានទឹក និង​ឧតុនិយម រួម​និង​កងកម្លាំង​រាជ​អាវុធហត្ថ និង​អធិការដ្ឋាន​ស្រុក របស់​ខេត្តកំពង់ឆ្នាំង និង​បានធ្វើ​កំណត់ហេតុ​លើ​លទ្ធផល​ចុះ​អធិការកិច្ច​នេះ​ផងដែរ ។​
- ចុះ​ដល់ទី​តាំង និង​ពិនិត្យ​ស្ថានភាព​ដី​ដែល​បាន​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ ។​
- ចុះ​ពិនិត្យ​ផ្ទៃដី​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រើប្រាស់ និង​អាស្រ័យ​ផល  នៅក្នុង​តំបន់ ៣ តាមរយៈ​លិខិត​លេខ ២៦ សជណ ចុះ​ថ្ងៃទី ០៥ ខែមករា ឆ្នាំ​២០២៤ ។​
- ចុះ​ពិនិត្យ​ដែន​ព្រៃ​លិច​ទឹក​ក្នុង​តំបន់ ៣ ដែលមាន​ការពង្រីក​ផ្ទៃដី​បង្កបង្កើនផល ក្រៅ​តំបន់​កាត់​ឆ្វៀល ។