នៅថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤ ក្រុមការងារចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក ប្រចាំមុខព្រួញផ្លូវជាតិលេខ ៥ ដឹកនាំដោយ ឯកឧត្តម ជា សុខនី អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប បានចុះនៅក្នុងភូមិសាស្ត្រ ឃុំឆ្នុកទ្រូ, ត្រពាំងចាន់, ខុនរ៉ង, មេលំ និងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង តាមស្មារតីអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ។
ដំណើរការ និងលទ្ធផល របស់ក្រុមការងារសម្រេចបាន ៖
- ជួបប្រជុំផ្សព្វផ្សាយ អំពីដំណើរការ និងគោលបំណងនៃបេសកកម្មរបស់ក្រុមការងារ និងផែនការចុះអនុវត្តផ្ទាល់ដល់ទីតាំង ដោយមានកិច្ចសហការចូលរួមពីរដ្ឋបាលស្រុក-ឃុំ មន្ទីរធនធានទឹក និងឧតុនិយម រួមនឹងកម្លាំងកងរាជអាវុធហត្ថ សឹករង និងអធិការដ្ឋាននគរបាលស្រុក ខេត្តកំពង់ឆ្នាំង និងបានធ្វើកំណត់ហេតុលើលទ្ធផលចុះអធិការកិច្ចនេះផងដែរ ។
- ចុះដល់ទីតាំង និងពិនិត្យស្ថានភាពដីដែលបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋ ។
- ចុះពិនិត្យផ្ទៃដីដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់ និងអាស្រ័យផល នៅក្នុងតំបន់ ៣ ។
- ចុះពិនិត្យដែនព្រៃលិចទឹកក្នុងតំបន់ ៣ ដែលមានការទន្ទ្រាន នៅក្នុងតំបន់ ៣ ។