ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅ​ភូមិសាស្ត្រ​ស្រុក​កណ្តៀង និង​ស្រុក​បាកាន ខេត្តពោធិ៍សាត់

​នៅ​ថ្ងៃ ពុធ ៦​រោច ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ៣១ ខែមករា ឆ្នាំ​២០២៤ ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ ៥ ដឹកនាំ​ដោយ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​នៅក្នុង​ភូមិសាស្ត្រ ឃុំ​កញ្ជរ​, ស្យា​, កណ្តៀង​, ស្រែ​ស្តុក និង​ឃុំ​រាំង​ទិល ស្រុក​កណ្តៀង និង​ឃុំ​ស្នាម​ព្រះ​, បឹង​បត់​កណ្តោល​, មេទឹក និង​ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់ តាម​ស្មារតី​អនុក្រឹត្យ​លេខ ១៩៧​អនក្រ​.​បក​។​

​ដំណើរការ និង​លទ្ធផល របស់​ក្រុមការងារ​សម្រេចបាន ៖ 
- ជួបប្រជុំ​ផ្សព្វផ្សាយ អំពី​ដំណើរការ និង​គោលបំណង​នៃ​បេសកកម្ម​របស់​ក្រុមការងារ និង​ផែន​ការចុះអនុវត្ត​ផ្ទាល់​ដល់ទី​តាំង ដោយមាន​កិច្ចសហការ​ចូលរួម​ពី​រដ្ឋបាល​ស្រុក​-​ឃុំ មន្ទីរ​ធនធានទឹក និង​ឧតុនិយម ភូមិបាល​ស្រុក សង្កាត់រដ្ឋបាល​ជលផល រួម​នឹង​កម្លាំង​កងរាជអាវុធហត្ថ សឹក​រង និង​អធិការដ្ឋាន​នគរបាល​ស្រុក ខេត្តពោធិ៍សាត់ និង​បានធ្វើ​កំណត់ហេតុ​លើ​លទ្ធផល​ចុះ​អធិការកិច្ច​នេះ ។​
- ចុះ​ដល់ទី​តាំង និង​ពិនិត្យ​ស្ថានភាព​ដី​ដែល​បាន​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ ។​
- ចុះ​ពិនិត្យ​ផ្ទៃដី​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រើប្រាស់ និង​អាស្រ័យ​ផល នៅក្នុង​តំបន់ ៣ ។​
- ចុះ​ពិនិត្យ​ដែន​ព្រៃ​លិច​ទឹក​ក្នុង​តំបន់ ៣ ដែលមាន​ការទន្ទ្រាន នៅក្នុង​តំបន់ ៣ ។