ទិដ្ឋភាព​ប្រសព្វ​ខ្សែទឹក​ទន្លេសាប និង​ខ្សែទឹក​ទន្លេមេគង្គ​នៅ​រាជធានី​ភ្នំពេញ រដូវប្រាំង​

​លំហូរ​ទឹកទន្លេ​មេគង្គ បាន​បណ្តាលឱ្យ​ទឹក​ក្នុង​ទន្លេសាប ហូរ​បញ្ច្រាសទិស​ត្រឡប់​ឆ្ពោះទៅ​បឹង​ទន្លេសាប បង្កបានជា​បាតុភូត​ជល​សាស្ត្រ​ធម្មជាតិ ដែល​កម្រ​មាន​ក្នុង​សាកលលោក ។ 

​វិសាលភាព​បឹង​ទន្លេសាប មានការ​ប្រែប្រួល​តាមរ​ដូ​វ​កាល នៅ​រដូវប្រាំង​ជម្រៅ ១​ម៉ែត្រ​-២​ម៉ែត្រ ផ្ទៃក្រឡា​ប្រមាណ ២៥០ ០០០ ហិកតា និង​រដូវវស្សា​ជម្រៅ ៨​ម៉ែត្រ​-១១​ម៉ែត្រ ផ្ទៃក្រឡា​ប្រមាណ ១ ៥០០ ០០០ ហិកតា ។ មាឌ​ទឹក​បឹង​ទន្លេសាប​ប្រែប្រួល​ប្រមាណ​ពី ៤ ៥០០​លាន​ម៉ែត្រគូប នៅ​រដូវប្រាំង ទៅ ១៣៥ ០០០​លាន​ម៉ែត្រគូប នៅ​រដូវវស្សា ។​

​ទឹក​ក្នុង​បឹង​ទន្លេសាប​នៅ​រដូវវស្សា​បានមកពី​ទន្លេមេគង្គ ៦២% និង​៣៨% ទៀត​បានមកពី​បណ្តា​ស្ទឹងធំៗ​ទាំង ១១ ជុំវិញ​បឹង​ទន្លេសាប ។​

​ទឹកជំនន់​មកពី​ទន្លេមេគង្គ មាន​ឥទ្ធិពល​ទាំង​បរិមាណ និង​គុណភាព​ទឹក ហូរ​ចាក់​ទៅក្នុង​បឹង​ទន្លេសាប បាន​នាំមក​នូវ​ដីល្បាប់​ភក់​ផ្តល់នូវ​ជីជាតិ​យ៉ាង​សម្បូរបែប សម្រាប់​វាលទំនាប​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប ដែល​ជម្រក​ពង​កូន និង​បង្ក​ជា​ចំណី​ដល់​ជី​វៈច​ម្រះ​គ្រប់​ប្រភេទ ព្រមជាមួយ​ធនធាន​ជលផល​ផងដែរ ។(​ប្រភព​-Alpha Water & Electric Supply, 19 February 2024)