លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន បាន​ដឹកនាំ​ក្រុមការងារ​យេនឌ័រ នៃ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​បន្ត​អនុវត្តន៍​សកម្មភាព ស្តីពី​ការចុះ​សិក្សា​ស្វែងយល់​ពី​ការយល់ដឹង​យេនឌ័រ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ នៅ​តំបន់​បឹង​ទន្លេសាប នៅ​ខេត

​នា​ថ្ងៃ​ចន្ទ ២​រោច ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ​យេនឌ័រ នៃ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ ដឹកនាំ​ដោយ លោកស្រី​ទេស សុដាវី   អនុប្រធាននាយកដ្ឋាន បាន​បន្ត​អនុវត្តន៍​សកម្មភាព ស្តីពី​ការចុះ​សិក្សា​ស្វែងយល់​ពី​ការយល់ដឹង​យេនឌ័រ​ឱ្យ​ស្គា​ល់ពី​អត្ថប្រយោជន៍​ធនធានធម្មជាតិ នៅ​តំបន់​បឹង​ទន្លេសាប ស្ថិតនៅ​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​ការអនុវត្ត​សកម្មភាព​ខាងលើ​មានដូចជា​៖
- ជួប​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ប្រមូល​ព័ត៌មាន​-​ទិន្នន័យ​ពាក់ព័ន្ធ​យេនឌ័រ​
- ជួប និង​ពិភាក្សា​ពី​តួនាទី ភារកិច្ច​របស់​ស្ត្រី និង​បុរស និង​បញ្ហា​យេនឌ័រ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ការងារ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​
- បញ្ជ្រាប និង​ពង្រឹង​ការយល់ដឹង​យេនឌ័រ​ឱ្យ​ស៊ីជម្រៅ​ពី​ការអនុវត្ត​អនុសញ្ញា ស្តីពី​ការលុបបំបាត់​រាល់​ទម្រ​ង់ នៃ ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ​
- សិក្សា​ស្វែងយល់​ពី​ការយល់ដឹង​ក្នុងការ​ចូលរួម របស់​យេនឌ័រ​លើ​គ្រប់គ្រង ការពារ​ធនធានធម្មជាតិ និង​ការ អាស្រ័យ​ផល​នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​
- សិក្សា​លើ​ចំនួន​ប្រជាជន​យល់ដឹង​ពី​សារៈប្រយោជន៍​ធនធានធម្មជាតិ​របស់​បឹង​ទន្លេសាប​
- សម្ភាសន៍​ក្រុមប្រឹក្សាឃុំ​ទទួលបន្ទុក​ការ​រងារ​យេនឌ័រ​។​

​ការអនុវត្ត​សកម្មភាព​ខាងលើ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖
១. បាន​ផ្សព្វផ្សាយ​អនុសញ្ញា ស្តីពី​ការលុបបំបាត់​រាល់​ទម្រ​ង់ នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ​
២. បាន​បញ្ជ្រាប និង​ពង្រឹង​ការយល់ដឹង​ពី​យេនឌ័រ ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន ពី​គុណ​តម្លៃ សារៈប្រយោជន៍​ធនធានធម្មជាតិ និង​ការ​អាស្រ័យ​ផល របស់​ប្រជាជន​នៅ​តំបន់ បឹង​ទន្លេសាប​
៣. បាន​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ក្នុងការ​អនុវត្ត​ការងារ​យេនឌ័រ​ដោយ​សមត្ថភាព សមធម៌​ជូន ដល់​អាជ្ញាធរ​មូលដ្ឋាន ដើម្បីឱ្យ​ស្ត្រី​មាន​សិទ្ធិ និង​បង្កើន​ស្មារតី​ស្ត្រី​ចូលរួម​បញ្ចេញមតិ ការសម្រេចចិត្ត មិនមាន​ភាព​រើសអើង ដែល​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង អភិរក្ស និង​ការពារ​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​។ 

​សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​ការយល់ដឹង​យេនឌ័រ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ មាន​គោលបំណង​ឱ្យ​ស្ត្រី និង​បុរស មានការ​ចូលរួម​ក្នុងការ​គ្រប់គ្រង ការពារ​ធនធានធម្មជាតិ​ដោយ​សមធម៌ និង​ឱ្យ​យល់ដឹង​ពី​សារៈប្រយោជន៍ និង​ផលប្រយោជន៍​ពី​ធនធានធម្មជាតិ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ប្រកបដោយ​និរន្តរភាព​។