ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ ស្រាវជ្រាវ​ករណី​ប្រជាពលរដ្ឋ​បង្កបង្កើនផល​ស្រូវ​លើដី​តំបន់ ៣ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ សៀមរាប និង​បន្ទាយមានជ័យ

​ថ្ងៃ​សៅរ៍ ១៥​កើត ដល់​ថ្ងៃ​ពុធ ៤​រោច ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៤ ដល់​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ ៦ ដឹកនាំ​ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ សៀមរាប និង​បន្ទាយមានជ័យ ។​

​ដំណើរការ និង​លទ្ធផល​របស់​ក្រុមការងារ​សម្រេចបាន ៖ 
- ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ចំពោះ​អធិករណ៍​ទាំងឡាយ​ដែល​កើត​ឡើងលើ​ករណី​ប្រជាពលរដ្ឋ​បង្កបង្កើនផល​ស្រូវ​លើដី​តំបន់ ៣ ដោយមាន​កិច្ចសហការ​ចូលរួម​ពី​រដ្ឋបាលខេត្ត រដ្ឋបាល​ស្រុក រួមទាំង​មន្ទីរ​-​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ  និង​កម្លាំង​កងរាជអាវុធហត្ថ សឹក​រង អធិការដ្ឋាន​នគរបាល​ស្រុក ប្រជា​ការពារ​ភូមិ និង​សហគមន៍​នេសាទ ។​
- បាន​ចុះ​ដល់ទី​តាំង និង​ពិនិត្យ​ស្ថានភាព​ដី​ដែល​ប្រជាពលរដ្ឋ បាន​ចូលធ្វើការ​បង្កប​ង្កើ​ន​ផល​នៅក្នុង​តំបន់ ៣ ។