ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ជា​អធិបតី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ក្រសួង​ធនធានទឹក និង​ឧតុនិយម គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អាជ្ញាធរ​ទន្លេសាប ឆ្នាំ​២០២៣ និង​ទិសដ

​នា​ព្រឹក​ថ្ងៃ​អង្គារ ១​កើត ខែចេត្រ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២៤ ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ជា​អធិបតី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ជា​លើកដំបូង របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អាជ្ញាធរ​ទន្លេសាប ឆ្នាំ​២០២៣ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២៤ នៅ​ទីស្តីការក្រសួង ក្បាលថ្នល់ ។ 

​ឯកឧត្តម​រដ្ឋមន្ត្រី និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​មានប្រសាសន៍​លើកឡើងថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន  វិស័យ​ធនធានទឹក និង​ឧតុនិយម សម្រេចបាន​នូវ​សមិទ្ធិផល​ជាច្រើន​នៅក្នុង​ឆ្នាំ​២០២៣ និង​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ដល់​ការអនុវត្ត​អាទិភាព​គន្លឹះ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា “​មនុស្ស ផ្លូវ ទឹក និង ភ្លើង​”  និង​ក្នុង​អាណត្តិ​ថ្មី​នេះ បាននិងកំពុង​បន្ត​ដាក់ចេញ​នូវ​អាទិភាព​គន្លឹះ​ចំនួន​៥ ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា “​មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា​” ក្រោម​ការដឹកនាំ​ប្រកបដោយ​សក្តានុពល​រប​ស់ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឈានទៅ​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​សង្កត់ធ្ងន់ថា វិស័យ​ធនធានទឹក មិន​ត្រឹមតែ​បម្រើឱ្យ​ការងារ​ស្រោចស្រព​ដំណាំ​កសិកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វិស័យ​ធនធានទឹក បាននិងកំពុង​បម្រើ​ដល់​គ្រប់​វិស័យ​ដែល​ពាក់ព័ន្ធ ដែល​តម្រូវឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ចូលរួម​សហការ​គាំទ្រ​រួមមាន ៖ ក្រសួងបរិស្ថាន ក្រសួង​សាធារណ​:​ការ និង​ដឹកជញ្ជូន ក្រសួង​រ៉ែ​និង​ថាមពល ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​ឧស្សាហកម្ម ក្រសួងទេសចរណ៍ និង​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជា​ដេ​ី​ម ។ 

​ឯកឧត្តម​រដ្ឋមន្ត្រី និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បានបញ្ជាក់​ផងដែរ​ថា លទ្ធផល​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០២៣ នឹង​ក្លាយជា​កម្លាំងចលករ​ជម្រុញ​ការលើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អាជ្ញាធរ​ទន្លេសាប ព្រមទាំង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​បន្ត​អនុវត្ត​ផែនការ​ការងារ​សម្រាប់​ឆ្នាំ​បន្តបន្ទាប់​៕