សកម្មភាព​ដំណើរ​ទស្សនៈកិច្ច​សិក្សា​ស្វែងយល់​ពី​អភិបាលកិច្ច​ល្អ​នៃ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៅ​ប្រទេស​ថៃ​

 

​ចាប់ពី​ថ្ងៃទី ១៦​ខែកុម្ភៈ ដល់​ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៥ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​ជា​អនុប្រធាន​គម្រោង​ឆ្លងដែន ស្តីពី អភិបាលកិច្ច​ល្អ​នៃ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​រវាង​បឹង​ទន្លេសាប​(​កម្ពុជា​) និង​អាង​ទន្លេ​សុង​ក្លា​(​ប្រទេស​ថៃ​) ក្រោម​ជំនួយ​របស់​ធនាគារពិភពលោក​សម្របសម្រួល​ដោយ​គណៈកម្មការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ដឹកនាំ​ក្រុមការងារ​អនុវត្ត​គម្រោង​ទៅធ្វើ​ទស្សនៈកិច្ច​សិក្សា​ស្វែងយល់​ពី​អភិបាលកិច្ច​ល្អ​នៃ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៅ​ប្រទេស​ថៃ​។ ដំណើរ​ទស្សនៈកិច្ច​សិក្សា​នេះ​មាន​គោលបំណងៈ​
-​​ធ្វើការ​ស្វែងយល់​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​បឹង​ទាំងពីរ​ប្រទេស​
-​​បង្កើន​ចំណេះដឹង​លើ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ និង​ស្ថានភាព​រស់នៅ​របស់​ប្រជាជន ពិសេស​ប្រជាជន​ក្រីក្រ​នៃ​បឹង​ទាំងពីរ​ប្រទេស​
-​​ផ្លាស់ប្តូរ​បទពិសោធន៍ ពត៌មាន​ល្អៗ​ពីគ្នា​ទៅវិញទៅមក​
-​​ផ្លាស់ប្តូរ​អនុសាសន៍​គ្នា​ទៅវិញទៅមក ដើម្បីអោយ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ និង ស្ថានភាព​បឹង​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ល្អប្រសើរ​។​