ការសិក្សា​ពី​ជីវសាស្ត្រ​ត្រី​

អាជ្ញាធរទន្លេសាបបានធ្វើការសិក្សាស្រាវជ្រាវពីប្រភេទត្រី នៅក្នុងបឹងទន្លេសាប តាមរយៈការចុះពិនិត្យ ជាក់ស្តែងនៅ តាមឡូត៍នេសាទ សហគមន៍នេសាទ និងអ្នកនេសាទជា លក្ខណៈគ្រួសារ។ការចុះពិនិត្យនេះបានបង្ហាញអោយឃើញថា ត្រីដែលមានវត្តមានច្រើននៅក្នុងបឹងទន្លេសាបមាន ប្រមាណជា៨៦ ប្រភេទ ហើយត្រីទាំងនេះត្រូវបានធ្វើការបែងចែកទៅតាមចំណាត់ថ្នាក់ទីផ្សារដូចខាងក្រោម៖
. ប្រភេទត្រីលេខ ១ មាន ១៦ ប្រភេទ
. ប្រភេទត្រីលេខ ២ មាន ៤០ ប្រភេទ
. ប្រភេទត្រីលេខ ៣ មាន ៣០ ប្រភេទ
ប្រភេទត្រីដែលក្រុមការងារអាជ្ញាធរបានរកឃើញទាំង ៨៦ ប្រភេទនេះ ក្នុងនោះមានត្រី ៥ ប្រភេទ ដែលជាប្រភេទត្រីកំរគឺ ត្រីគល់រាំង, ត្រីត្រសក់, ត្រីក្បក, ត្រីឆ្មាក្រពើ និង ត្រីឆ្កោកទីទុយ ។
ម្យ៉ាងវិញទៀតប្រភេទត្រីដែលនេសាទបានច្រើនជាងគេក្នុងចំណោមត្រីទាំង ៨៦ ប្រភេទនៅពាក់ កណ្តាលឆ្នាំ ២០១១ នេះមាន ១០ប្រភេទគឺៈ ត្រីរៀល ត្រីច្រកែង ត្រីស្លឹកឬស្សី ត្រីខ្នងវែង ត្រីឆ្កោក ត្រីក្រុស ត្រីកំបុតច្រមុះ ត្រីបណ្តូលអំពៅ ត្រីឆ្ពិន និង ត្រីលិញ។