សកម្ម​ភាពចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​

យតបទៅនឹងតួនាទី ភារកិច្ចក្នុងការទទួលខុសត្រូវទៅលើ ការងារ និងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមប្រធាន អាជ្ញាធរទន្លេសាប ក្នុងស្មារតីចូលរួមលើកកម្ពស់នូវកិច្ចការការពារ ធនធានធម្មជាតិ និងជីវចម្រុះនៃបឹងទន្លេសាប ក្រុមការងារមន្ត្រី បចេ្ចកទេសរបស់អាជ្ញាធរទន្លេសាប ដឹកនាំដោយឯកឧត្តមអគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែង ដែលបាន និងកំពុងកើតឡើងក្នុងរដូវបើកការនេសាទនៅតាមទីតាំងសំខាន់ៗលើផ្ទៃបឹងទន្លេសាប ដែលស្ថិតក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ និងឃុំត្រពាំងចាស់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៤។