នាថ្ងៃទី ០៩-១០ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីទទួលសេចក្តីណែនាំ និងការរៀបចំយុទ្ធសាស្ត្រអនុវត្តការងារបន្ត។ ជាកិច្ចបន្តក្រុមការងារថ្នាក់ជាតិដឹកនាំដោយ ឯកឧត្តម គោស៊ុំ សារឿត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារចុះទៅពិនិត្យ ទឹកហូរដាច់ផ្លូវ នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ព្រមទាំងចាត់វិធានការជាបន្ទាន់ ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ក្រុមការងារក៍បានបន្តចុះទៅជួបប្រជុំជាមួយអាជ្ញាធរ ឃុំសំបួរ និងសមាជិកក្រុមប្រឹក្សាឃុំបន្តទៀត។