នាថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប បានដឹកនាំមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប បន្តចុះធ្វើការសិក្សាស្រាវជ្រាវ អំពីសក្តានុពលនៃតំបន់ទេសចរណ៍ធម្មជាតិបឹងទន្លេសាប នៅក្នុងឋបនីយជីវមណ្ឌលនៃតំបន់ស្នូលបឹងទន្លេឆ្មារ ស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ តំបន់ស្នូលបឹងទន្លេឆ្មារ គឺជាឋបនីយជីវមណ្ឌលបឹងទន្លេសាបដែលត្រូវបានចុះបញ្ជីរ ជាតំបន់ រ៉ាមសា (Boeung Chhmar Ramsar Site) ដែលជាតំបន់ដីសើម សម្បូរប្រភេទសត្វស្លាបកំរ រុក្ខជាតិ ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឲ្យចូលមកទស្សនា និងធ្វើឲ្យមានផលចំណេញដល់សហគមន៍ និងប្រជាជនដែលរស់នៅក្នុងតំបន់នោះ។