នាថ្ងៃទីទី ៨-១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ បានដឹកនាំមន្ត្រីបច្ចេកទេស អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ចុះសិក្សានិងស្រង់ព័ត៌មានបឋមអំពីស្ថានភាពទូទៅផ្នែកសេដ្ឋកិច្ច សង្គម និងការប្រើប្រាស់ធនធានធម្មជាតិនៅតំបន់ស្នូល (ព្រែកទាល់, ទន្លេឆ្មា) បឹងទន្លេសាប ដើម្បីរៀបចំកម្មវិធីសកម្មភាពការងារដាក់បញ្ចូលក្នុងផែនការសកម្មភាពការងារឆ្នាំ ២០១៧ របស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ។