នាថ្ងៃទី ១៣-១៤ ខែធ្នូ ឆ្នាំ២០១៦ នៅទីរួមខេត្តសៀមរាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពី “Enhancing Water Systems in Siem Reap region through Sustainability Science Approach” ដែលសហការរៀបចំដោយអង្គការ UNESCO និងអាជ្ញាធរអប្សរា និងមានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា ជំនាញការបច្ចេកទេស ពិសេសស្ថាប័នទាក់ទងនឹងការគ្រប់គ្រងធនធានទឹក និងបរិស្ថាន។ គោលបំណងនៃអង្គសិក្ខាសាលា គឺផ្តោតសំខាន់លើការគ្រប់គ្រងធនធានទឹកនៅក្នុងតំបន់បេតិកភណ្ឌអង្គរវត្ត ការប្រើប្រាស់ទឹកស្អាត ផលប៉ះពាល់នៃការប្រើប្រាស់ទឹកក្រោមដី នៅទីក្រុងសៀមរាប និងគម្រោងសិក្សាស្រាវជ្រាវរបស់ជំនាញការជប៉ុន JICA ស្តីពីលទ្ធភាពនៃទាញយកទឹកពីបឹងទន្លេសាបសម្រាប់ផ្គត់ផ្អង់ខេត្តសៀមរាប តាមរយៈរដ្ឋាករទឹកខេត្តសៀមរាប។ សិក្ខាសាលា បានពិភាក្សាសំខាន់ទៅលើសិក្សាពីប្រព័ន្ធគ្រប់គ្រងទឹកស្អាត និងទឹកក្រោមដីនៅក្រុងសៀមរាប ផលប៉ះពាល់ និងទំនាក់ទំនងប្រព័ន្ធអេកូឡូស៊ីទឹក និងបរិស្ថាននៅតំបន់ទន្លេសាប ។