កាលពីថ្ងៃទី០៣ ដល់ទី០៦ ខែមេសា ឆ្នាំ២០១៧ លោក វិន ប៊ុនពៅ អនុប្រធានក្តាប់រួមនាយកដ្ឋានធនធានធម្មជាតិ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្រាវជ្រាវ និងស្វែងយល់ ពីធនធានជលផលនៅតាមវាលស្រែ អាងទឹក និងប្រព័ន្ធធារាសាស្ត្រ នៅតាមតំបន់សំខាន់ៗជុំវិញបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង ដើម្បីតាមដានពីសក្តានុពល និងការលើកកម្ពស់ការទ្រទ្រង់ជីវភាពរស់នៅអាស្រ័យនឹងធនធានជលផល ។