នាថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ ក្រុមការងារមន្ត្រីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សាអាជ្ញាធរទន្លេសាប ចុះសិក្សាស្រាវជ្រាវពីស្ថានភាពផលិតកម្មកសិកម្ម ការប្រើប្រាស់ជីកសិកម្ម ថ្នាំសម្លាប់សត្វល្អិត ក្នុងវិស័យកសិកម្មរបស់ប្រជាកសិករក្នុងតំបន់ជុំវិញបឹងទន្លេសាប (តំបន់1 និងតំបន់2) ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។