នាថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៧ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានចូលរួមកិច្ចប្រជុំបច្ចេកទេសថ្នាក់ជាតិស្តីពីសេណារីយ៉ូ និងសូចនករប្រើប្រាស់សម្រាប់វាយតម្លៃសេដ្ឋកិច្ចសង្គម និងសេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាគណ:កម្មការទន្លេមេគង្ឋ ដែលរៀបចំដោយគណ:កម្មាធិការជាតិទន្លេ មេគង្គកម្ពុជា នៅខេត្តសៀមរាប។ កិច្ចប្រជុំ ក្នុងគោលបំណងដើម្បី (1) ចែករំលែកការយល់ដឹងបញ្ហាពាក់ព័ន្ធ កិច្ចប្រជុំ ថ្នាក់តំបន់នៅប្រទេសឡាវ, (2) ផ្តល់ការយល់ដឹងពី និងសេណារីយ៉ូ និងអនុសេណារីយ៉ូអភិវឌ្ឍន៍អាងទន្លេ (3) ពិភាក្សាលើវិធីសាស្ត្រ អភិក្រម និងសូចនករផលប៉ះពាល់ការវាយតម្លៃជាបណ្តុំសេដ្ឋកិច្ច និងសេដ្ឋកិច្ចសង្ឋម។