នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៧ លោក ស៊ិន វិសិទ្ធ ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ចូលរួមប្រជុំពិភាក្សាលើរបាយការណ៍ អំពីបញ្ហារបកគំហើញធនធានជលផល បម្រែបម្រួលអាកាសធាតុ និងការចូលរួមរបស់ស្ត្រីក្នុងសហគមន៍ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែនរវាងបឹងទន្លេសាប (កម្ពុជា) និងអាងសុងក្លា (ថៃ) ដែលបានប្រព្រឹត្តទៅនៅខេត្តសុងក្លា ប្រទេសថៃ ។
គោលបំណងកិច្ចប្រជុំ រួមមាន ៖
- ពិនិត្យលើវឌ្ឍភាពការងារគម្រោង
- ពិនិត្យលើរបាយការណ៍គម្រោង នៃប្រទេសទាំងពីរ
- ពិភាក្សា អំពីធាតុរួមដែលត្រូវច្របាច់បញ្ចូលក្នុងខ្លឹមសារតែមួយ
- បង្កើតរបាយការរួមមួយដែលមានការចូលរួមដោយភាគីកម្ពុជា ថៃ និងMRCs ។