នៅព្រឹកថ្ងៃ ៥ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ បានដឹកនាំមន្ត្រីបច្ចេកទេសអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាបដែលជាសមាជិកគម្រោង ដើម្បីជួបពិភាក្សាជាមួយក្រុមអ្នកជំនាញការអញ្ជើ្មញមកពី Tokyo Institute of Technology ដឹកនាំដោយលោក Toshimura Chihiro ក្រោមគម្រោងកិច្ចសហប្រតិបត្តិការ “ការបង្កើតវេទិកាអភិរក្សបរិស្ថានបឹងទន្លេសាប (Establishment Environmental Conservation Platform of Tonle Sap Lake)” លើកិច្ចសហប្រតិបត្តិការការអនុវត្តគម្រោងផ្អែកលើលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី2 (2nd JCC) របស់គម្រោងកាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៧។
កិច្ចប្រជុំពិភាក្សានេះ ផ្តោតសំខាន់ទៅលើ ៖
- ការតម្លើង និងការថែទាំរក្សាឧបករណ៍ Water Quality sensor
- ការតម្លើង និងការថែទាំរក្សាឧបករណ៍ Weather Station
- ការភ្ជាប់បណ្តាញទំនាក់ទំនងចែករំលែកព័ត៌មាន ទិន្នន័យ Data Network Sharing/Server
- ផែនការសកម្មភាពការងារចុះសិក្សាស្រាវជ្រាវរួមគ្នារបស់ក្រុមការងារទាំង ៧ របស់គម្រោង និង
- ការកសាងសមត្ថភាពដល់ក្រុមការងារមន្ត្រីបច្ចេកទេស