ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១១ ក្រុមការងាររបស់ អាជ្ញាធរទន្លេសាប ព្រមទាំងនិស្សិត ឆ្នាំទី៣ និងទី៤ មកពីមហាវិទ្យាល័យវិទ្យាសាស្ត្រ ជលផល នៃសកល វិទ្យាល័យភូមិន្ទកសិកម្ម បានចុះធ្វើ ការសិក្សាស្រាវជ្រាវ លើអាជីវកម្មឡូត៍នេសាទដាយនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ។
លទ្ធផលក្នុងការសិក្សាជាបឋម បានបង្ហាញឃើញឲ្យថា របបជលសាស្ត្រនៅខែវិច្ឆិកា ឆ្នាំ ២០១១ មានកំពស់ ៣ ម៉ែត្រ លើសពី ឆ្នាំ២០១០ ល្បឿនទឹក មានរហូតដល់ ១.១០ ម៉ែត្រ ក្នុង១វិនាទី ហើយទិន្នផលត្រីមានភាពសំបូរជាងឆ្នាំ២០១០ ។ ប្រភេទត្រីធំៗ ដូចជាត្រីរាជ ត្រីគុលរាំង ត្រីប្រា ត្រីត្រសក់ ចាប់បានជាញឹកញយ ចំណែកប្រភេទត្រីដែលអាចចាត់ទុកជា ប្រភេទត្រីលេខ ២ និង៣ ក៏មានកំណើនលើសពីឆ្នាំមុន នាដើមរដូវនេសាទនេះផងដែរ។ ក្រុមការងារ នឹងនៅតែបន្ត ការសិក្សាស្រាវជ្រាវរហូតដល់ចុងខែមករា ឆ្នាំ២០១២ខាងមុខនេះ ។