ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ដោះស្រាយ​ទំនាស់​វិវាទ​រវាង​ប្រជាកសិករ​ប្រើប្រាស់​ទឹក​ធ្វើស្រែ​ប្រាំង ខេត្តកំពង់ធំ​ ​

នា​ព្រឹក​ថ្ងៃ​សុក្រ 14 រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស​. 2562 ត្រូវ​នឹង​ថ្ងៃទី 10 ខែសីហា ឆ្នាំ 2018 នៅ​សាលាស្រុក​ស្ទោង ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ប្រធាន អាជ្ញាធរ​ទន្លេសាប  បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​សម្របសម្រួល និង​ដោះស្រាយ​ទំនាស់​វិវាទ​រវាង​ប្រជាកសិករ​ប្រើប្រាស់​ទឹក​សម្រាប់ធ្វើ​ស្រែប្រាំង​ក្នុង​តំបន់​វាលទំនាប​លិច​ទឹក​នៃ​បឹង​ទន្លេសាប​ដែល​រស់នៅ​ឃុំ​ចំណារ​លើ ជាមួយ​ម្ចាស់​អាជីវកម្ម​អាងទឹក​កំពង់​ព្រីង និង​ចក​សា​រ៉ា​យ ស្ថិតក្នុង​ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ។ កិច្ចប្រជុំ មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ថ្នាក់ដឹកនាំ​សាលាខេត្ត​កំពង់ធំ រួមមាន លោក ហួន វ៉ាន់​និ​ត អភិបាលរង​ខេត្ត មន្ទីរជំនាញ​ពាក់ព័ន្ធ តុលាការខេត្ត អាជ្ញាធរ​ស្រុក​ស្ទោង អាជ្ញាធរ​ឃុំ​ចំណារ​ក្រោម និង​ចំណា​លើ​។
​ជា​លទ្ធផល​កិច្ចប្រជុំ ភាគី​ទាំងពីរ​បានទទួល​យក​រាល់​ដំណោះស្រាយ តាម​ការបន្ត​ចាត់ចែង​សម្របសម្រួល​របស់​អាជ្ញា​ធរ​ដែនដី​ខេត្តកំពង់ធំ និង​បន្ត​អនុវត្ត​អោយមាន​ប្រសិទ្ធភាព​នូវ​កិច្ចសន្យា​ដែល​បាន​យល់ព្រម​រួមគ្នា​កាលពី​ឆ្នាំ 2015 ។​