សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​របាយការណ៍​រួម​ចុងក្រោយ​នៃ​គម្រោង​បឹង​ទន្លេសាប​កម្ពុជា និង​បឹង​សុង​ក្លា​ថៃ​

​ថ្ងៃ ព្រហស្បតិ៍ ១០ កើត ខែ មាឃ ឆ្នាំ ច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅ​ខេត្តសៀមរាប អាជ្ញាធរ​ទន្លេសាប សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ពិនិត្យ​លើ​សេចក្តីព្រាង​របាយការណ៍​រួម​ចុងក្រោយ​នៃ​គម្រោង​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ​បទពិសោធន៍​រវាង​បឹង​ទន្លេសាប​កម្ពុជា និង​បឹង​សុង​ក្លា​ថៃ ក្រោម​ការ​ទ្រទ្រង់​ថវិកា​ដោយ​ធនាគារពិភពលោក​តាម​រយៈ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ​។ សិក្ខាសាលា​នេះ  ក៍មាន​ទស្ស​កិច្ច​សិក្សា​នៅ​តំបន់​ព្រែក​ទាល់ ខេត្តបាត់ដំបង ដើម្បី​ស្វែងយល់​អំពី​ទិដ្ឋភាព​ជាក់ស្តែង​ពិសេស​ធនធានធម្មជាតិ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​។​