ថ្ងៃ អង្គារ ១៤ រោច ខែ មាឃ ដល់ថ្ងៃ សុក្រ ០៣ កើត ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ដល់ថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៩ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ និងក្រុមការងារមន្ត្រីបច្ចេកទេសនាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចុះធ្វើបច្ចុប្បន្នភាពដែនព្រៃលិចទឹកតំបន់ ៣ នៅក្នុងស្រុកជលគីរី និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។