កិច្ចប្រជុំ​ការងារ​រៀបចំ​ផលិត​របាយការណ៍​ស្តីពី​ស្ថានភាព​អាង​ទន្លេសាប លើក​ទី​១

​នា​ព្រឹក​ថ្ងៃ​ចន្ទ ១២​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០១ ខែ​មេ​៣​សា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស បាន​ដឹកនាំ​កិច្ចប្រជុំ​លើកដំបូង​ជាមួយ​ក្រុមការងារ​បច្ចេក​ទេស​ក្រោម​ឱវាទ​អាជ្ញាធរ​ទន្លេសាប ដើម្បី​ដំណើរ​ការរៀបចំ​ផលិត​របាយការណ៍ ស្តីពី​ស្ថានភាព​អាង​បឹង​ទន្លេសាប Status of TSL Basin Report ។ កិច្ច​ប្រជុំបាន​ពិភាក្សា​ទៅ​ទិដ្ឋភាព​រួម​នៃ​ខ្លឹមសារ​ឯកសារ​ទស្សនៈទាន​ផ្តួចផ្តើម​ដំបូង​ទាំង​គោលបំណង លទ្ធផល​សម្រេច ធាតុ​ចេញ ធាតុ​ចូល និង​ដំណាក់កាល​នៃ​ការរៀបចំ​របាយការណ៍​នេះ​រហូតដល់​ទទួលបាន​ការអនុម័ត​ប្រើប្រាស់​ជា​ផ្លូវការ ក្នុងការ​គាំទ្រ​ដល់​ការរៀបចំ​នូវ​គោលនយោបាយ យុទ្ធសាស្ត្រ ឬ​គម្រោង​កម្មវិធី​ផ្សេងៗ រួមជាមួយ​ការផ្សព្វផ្សាយ​ចែករំលែក​ការយល់ដឹង​ជា​សាធារណៈ ជម្រុញអោយមាន​ការចូល​រួម​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋ​ភិ​បាល រក្សាបាន​នូវ​តុល្យភាព​រវាង​ការអភិវឌ្ឍ និង​ការអភិរក្ស​ប្រកបដោយ​ចិ​រ​ភាព ។ ការពិភាក្សា​បាន​ផ្តោត​សំខាន់​ទៅ​សូចនាករ​សំខាន់​តាម​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួល​អាកាសធាតុ រួមជាមួយ​បទដ្ឋាន​គតិយុត្ត គោលនយោបាយ​នានា ធ្វើយ៉ាងណា​អោយ​របាយការណ៍​នេះ​ជា​ឯកសារ​គោល​មាន​លក្ខណៈ​ជា​វិទ្យាសាស្ត្រ​ឆ្លុះបញ្ចាំង​ពី​អតីតកាល បច្ចុប្បន្ន និង​ដំណោះស្រាយ ។​