ការសិក្សា​ពី​សេដ្ឋកិច្ចសង្គម និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ផ្នែក​ជីវចម្រុះ​

​ថ្ងៃ​ចន្ទ ១៣​រោច ខែផល្គុន ដល់​ថ្ងៃ​សុក្រ ៥​កើត ខែចេត្រ ឆ្នាំ ច សំរិទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២ ដល់ ៥​ខែមេសា ឆ្នាំ​២០១៩ លោក ភេ​ម ស៊ា ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​នឹង​ការប្រើប្រាស់​ធនធានធម្មជាតិ ផ្នែក​ជីវចម្រុះ នៅ​តំបន់​ស្នូល​ស្ទឹងសែន ខេត្តកំពង់ធំ សម្រាប់​ខែ មេសា ឆ្នាំ ២០១៩​។ ការសិក្សា​នេះ ស្ថិតក្នុង​ជំហាន ៣ បន្ត​ពី​ការសិក្សា​នៅ​តំបន់​ស្នូល​ទន្លេ​ឆ្នា និង​តំបន់​ស្នូល​ព្រែក​ទាល់ ក្នុង​គោលបំណង​៖ ជីវភាព​រស់​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ស្នូល​ពាក់ព័ន្ធ​នឹង​ផល​ចាប់​ធនធាន​ជលផល និង​ធ្វើ​បច្ចុប្បន្នភាព​ពី​ប្រភេទ​សត្វ​ស្លាប សត្វ​ល្មូ​ន ថនិកសត្វ និង​សិ​ប្បិ​សត្វ​។​