សកម្មភាព​ចូលរួម​ប្រជុំពិភាក្សា​លើ​ការផ្ទេរ​មុខងារ​ពី​ក្រសួង​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

​ថ្ងៃ ព្រហស្បតិ៍ ០៧ កើត ខែ ចែ​ត្រ ឆ្នាំ ច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ នៅ​សាលប្រជុំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ប្រជុំ ពិភាក្សា​លើ​ការផ្ទេរ​មុខងារ​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ទៅកាន់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដឹកនាំ​ដោយ​ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​លោក រស់ បរម អគ្គនាយករង តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​ការចូលរួម​ដោយ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក​បច្ចេកទេស ប្រធាន​នាយកដ្ឋាន​ជំនាញ ចំណុះ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​