សកម្មភាព​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​គោលនយោបាយ​គ្រប់គ្រង​ផ្ទៃក្នុង​និង​នីតិវិធី​សវនកម្ម​

​នា​ថ្ងៃ​អង្គារ ០៤​កើត ដល់​ថ្ងៃ ព្រហស្បតិ៍ ០៦ កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៧ ដល់​ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ​២០១៩ លោក សំឯល ហា​គីម ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តីពី គោលនយោបាយ​គ្រប់គ្រង​ផ្ទៃក្នុង និង នីតិវិធី​សវនកម្ម នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រោម​អធិបតីភាព​ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ប្រចាំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។ វគ្គ​នេះ​មាន​គោលបំណង​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ទទួលបាន​ការយល់ដឹង​បន្ថែម​កាន់តែច្បាស់ និង​ស៊ីជម្រៅ​អំពី​គោលនយោបាយ​គ្រប់គ្រង​ផ្ទៃក្នុង ការគ្រប់គ្រង​ហានិភ័យ​របស់​សវនដ្ឋាន ពី​នីតិវិធី​សវនកម្ម និង​ពី​ភារកិច្ច​របស់​សវនកម្ម​ផ្ទៃក្នុង​។​