១- ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បានឯកភាពនិងចាត់តាំងលោកហ៊ែលតូនី ប្រធាននាយកដ្ឋានរដ្ឋបាលផែនការ និងសហប្រតិ បត្តិការតាមការស្នើសុំរបស់គណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជាដែល ស្នើសុំចាត់តាំងមន្ត្រីថ្នាក់ នាយក ដ្ឋានទទួលបន្ទុក កិច្ចការ ផែនការដើម្បីចូលរួមកិច្ចប្រជុំការសម្រប សម្រួលផែនការអភិវឌ្ឍន៍អាងដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០១១ នៅទីរួមខេត្តកំពង់ចាម ។២- កិច្ចប្រជុំបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ក្រោមការរៀបចំនិងសម្របសម្រួលរបស់មន្ត្រីនិងថ្នាក់ដឹក នាំរបស់ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គ និងមានការគាំទ្របច្ចេកទេសនិងថវិការពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងមានការអញ្ជើញចូលរួមពីបណ្តាក្រសួង ស្ថាប័ន ដែលជាសមាជិកសម្របសម្រួលផែនការអភិវឌ្ឍន៍អាងទន្លេ ។
៣- គោលបំណងរបស់កិច្ចប្រជុំរួមមាន ៖
ត្រួតពិនិត្យវឌ្ឍនភាពផែនការអភិវឌ្ឍន៍អាងដំណាក់កាលទី ២ មុនពេលបញ្ចប់គម្រោងរៀបចំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំ កម្មវិធីផែនការអភិវឌ្ឍន៍អាងរៀបចំវេទិកាជាតិអនុតំបន់ត្រួតពិនិត្យឯកសារ កម្មវិធីផែនការអភិវឌ្ឍន៍អាងដំណាក់កាលទី ៣ និងការរៀបចំផែនទីបង្ហាញផ្លូវនិងការអនុវត្ត
៤- កិច្ចប្រជុំបានទទួលនូវលទ្ធផលដូចខាងក្រោម ៖
ពិនិត្យមើលយន្តការរៀបចំអង្គភាពកម្មវិធីផែនការអភិវឌ្ឍន៍អាង ឱ្យបានត្រឹមត្រូវដោយរក្សាទុកគណៈកម្មការអនុតំបន់ និងអង្គភាពសម្របសម្រួលកម្មវិធីផែនការអភិវឌ្ឍន៍អាងកម្រឹតថ្នាក់ជាតិឱ្យនៅដដែលព្រមទាំងធ្វើបច្ចុប្បន្នភាពក្រុមការងារ
បច្ចេកទេសអនុតំបន់កម្មវិធីផែនការអភិវឌ្ឍន៍អាង ២០១១-២០១៥ ត្រូវពង្រឹង និងអនុវត្តរួមគ្នាជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងជំរុញការកសាងឯកសារផែនទីបង្ហាញផ្លូវរបាយការណ៍ និងសមាសភាគសំខាន់ៗ នៅក្នុងឯកសារស្ថានភាពអនុតំបន់ គឺមានសារៈប្រយោជន៍ សម្រាប់យកទៅអនុវត្តដាក់ជូនវេទិកា និងអនុគណៈកម្មការកម្មវិធីផែនការអភិវឌ្ឍន៍អាង ក៏ប៉ុន្តែត្រូវរៀបចំឱ្យមានលក្ខណៈបច្ចេកទេស
លម្អិតបន្ថែមទៀត និងឱ្យមានការរៀបចំផែនការអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០១១-២០១៥ ។ សមាជិកអង្គភាពសម្របសម្រួលផែនការអភិវឌ្ឍន៍ ត្រូវពិនិត្យ និងផ្តល់នូវអនុសាសន៍តាមវិស័យនីមួយៗបន្ទាប់ពីកិច្ចប្រជុំ ។
តាមរយៈវេទិកាស្ថានភាពអនុតំបន់ ដែលគ្រោងនឹងរៀបចំធ្វើនៅខែ ឧសភាឆ្នាំ ២០១១ រាល់ឯកសារ ត្រូវបកប្រែជាភាសារខ្មែរហើយត្រូវបានអញ្ជើញក្រសួង-ស្ថាប័នសំខាន់ៗ ដែលជាសមាជិកអនុគណៈ កម្មការនិងអង្គភាពសម្របសម្រួលផែនការអភិវឌ្ឍន៍អាងនិងក្រុមការងារបច្ចេកទេសអនុតំបន់តាម ខេត្តនីមួយៗ រួមជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិល ។