ថ្ងៃ ចន្ទ ៨ កើត ដល់ថ្ងៃសុក្រ ១២ កើត ខែកក្តិក ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ដល់ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប លោក ហេង សុវណ្ណារ៉ា ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្សបានដឹកនាំមន្ត្រីបច្ចេកទេសក្រោមឱវាទ បានបន្តចុះអនុវត្តសកម្មភាពតាមដានផលចាប់នៅតាមដងស្ទឹងទាំង ១០ ជុំវិញបឹងទន្លេសាប។ សកម្មភាពជំហានទី២ នេះមានទិសដៅការងារដូចជា :
១/ តាមដាន និងត្រួតពិនិត្យលើសៀវភៅកត់ត្រារបស់អ្នកនេសាទ
២/ ណែនាំ និងបណ្តុះបណ្តាលបន្ថែមលើវិធីសាស្ត្រកត់ត្រាទិន្នន័យ
៣/ តាមដានទីតាំងដាក់ឧបករណ៍របស់អ្នកនេសាទដាក់ឧបករណ៍
៤/ ធ្វើផែនទីលម្អិតតាមដងស្ទឹងនិមួយៗ
៥/ តាមដានបរិមាណផលសរុបរបស់អ្នកនេសាទត្រីចាប់បានសរុប សំណាក ប្រភេទត្រី និងតម្លៃត្រី ។