ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ ចុះ​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្តែង​នៅ​តំបន់​បឹង​ទន្លេសាប​

​ថ្ងៃ​ច័ន្ទ ១​រោច ដល់​ថ្ងៃ​សុក្រ ៥​រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ទទួលបន្ទុក​ការងារ​បច្ចេកទេស បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​ចុះ​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្តែង​នៅ​តំបន់​បឹង​ទន្លេសាប​។ សកម្មភាព ការចុះពិនិត្យ​ទិដ្ឋភាព​ជាក់ស្តែង​នៅ​តំបន់​បឹង​ទន្លេសាប រួមមាន​៖
- ហោះហើរ​ប្រើប្រាស់​យន្តហោះ​ខ្នាតតូច MOWRAM FLY ដើម្បី​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្តែង​នៅ​នៅ​តំបន់ ៣ នៃ​ខេត្តកំពង់ឆ្នាំង តាម​បណ្តា​កោះ ព្រមទាំង​ដំណាំ​ដាំ​ដុះ​នៅ​តំបន់​ឆ្នុកទ្រូ ផាត់​សណ្តាយ និង​តំបន់ ៣ នៃ​ស្រុក​កំពង់លែង​
- បណ្តុះបណ្តាល​ភ្នាក់ងារ អ​.​ទ​.​ស នៅ​ជុំវិញ​បឹង​ទន្លេសាប​លើ​ការប្រើប្រាស់​ឧបករណ៍ GPS Garmin 64
- ស្រង់​ទិន្នន័យ​ផល​ចាប់​ធនធាន​ត្រី​នៅ​តំបន់​ឆ្នុកទ្រូ តំបន់​ផាត់​សណ្តាយ តំបន់​កំពង់​លួង តំបន់​កោះ​ក្អែក តំបន់​បឹង​ទន្លេ​ឆ្មារ និង​តំបន់​ចុង​ឃ្នៀ​ស​
- ការតាមដាន លើ​គុណភាព​ទឹក​នៅ​បឹង​ទន្លេសាប និង​ភូមិ​បណ្តែត​ទឹក​
- ការតាមដាន​លើ​ការប្រើប្រាស់​ជី និង​ថ្នាំ​សម្លាប់​សត្វល្អិត​សម្រាប់​ដំណាំ​ដែល​បាន​ដាំ​ដុះ​នៅតាម​កោះ​ក្នុង​ខេត្តកំពង់ឆ្នាំង និង​តំបន់​ផាត់​សណ្តាយ ខេត្តកំពង់ធំ ។​