ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ ដឹកនាំ​កិច្ចប្រជុំ ពី​វឌ្ឍនភាព​ការងារ និង​ទិសដៅ​បន្ត​

​នា​ព្រឹក​ថ្ងៃ ពុធ ៨ កើត ខែ ពិសាខ ឆ្នាំ ជូត ទោស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២០ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​បច្ចេកទេស​ផ្ទៃក្នុង​របស់​នាយកដ្ឋាន​ធនធានធម្មជាតិ និង​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដើម្បី​ពិភាក្សា​លើ ៖
១/ វឌ្ឍនភាព​ការងារ និង​ទិសដៅ​បន្ត​
២/ ការតម្រង់ទិស និង​វិធីសាស្ត្រ​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ​លើ​ការងារ​បច្ចេកទេស​
៣/ ការធ្វើ​វិចារណ​កម្ម​លើ​ផែនការ​សកម្មភាព​ឆ្នាំ​២០២០ មួយចំនួន​។​