ចំពោះការចុះសិក្សាវាយតម្លៃអំពីប្រសិទ្ឋភាពការ រៀបចំ និងការគ្រប់គ្រងសហគមន៍នេសាទបន្ទាប់ ពីមានការកំណែ ទម្រង់ដ៏មានតម្លៃ មួយលើវិស័យ ជលផលកាលពីឆ្នាំ ២០០០-២០០១ កន្លងមកអស់ពេល ១០ ឆ្នាំរបស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាអ្នក ដឹកនាំ និងរដ្ឋបាលជលផលជាអ្នកដើរតួរយ៉ាងសំខាន់បានខិតខំរៀបចំបង្កើតបានសហគមន៍នេសាទ ជុំវិញបឹងទន្លេសាបបាន ចំនួនសរុប ១៧៨ ។
សកម្មភាពចុះត្រួតពិនិត្យប្រសិទ្ឋភាពនៃការគ្រប់គ្រងនិងការធ្វើអាជីវកម្មរបស់សហគមន៍នេសាទជុំវិញបឹងទន្លេសាប
នៅក្នុងសហគមន៍នេសាទចំនួន ១៧៨ ដែលបានបង្កីតទ្បើងរួចរាល់ជាស្ថាពរកន្លងមកនេះត្រូវបានឯកឧត្តមប្រធាន និងឯក ឧត្តមអនុប្រធានអាជ្ញាធរទន្លេសាប បានយកចិត្តទុកដាក់អនុញ្ញាតឱ្យក្រុមកាងារចុះសិក្សាវាយតម្លៃអំពីប្រសិទ្ឋភាពក្នុងគ្រប់គ្រង សហ គមន៍នេសាទតាំងពីឆ្នាំ ២០១០ បានចំនួន ២៤ សហគមន៍នេសាទ និងឆ្នាំ ២០១១ ក្រុមការងារបានចុះសិក្សាស្រាវជ្រាវដោយសហការ ជាមួយគណៈកម្មការសហមន៍នេសាទស្រីចឹក ខេត្តពោធិ៍សាត់ ដើម្បីស្រង់ស្ថិតិផលចាប់សំរាប់ឆ្នាំ ២០១១ និងដកស្រង់ពីកំរិតជីវភាព របស់សមាជិកសហគមន៍នេសាទក្រោយពីការកែទម្រង់។
ចំពោះការវាយតម្លៃជាទូទៅលើ ១៧៨ សហគមន៍នេសាទ ដែលមាននៅជុំវិញបឹងទន្លេសាប យើងអាចបែងចែកជា ៣ តំបន់ ដូចតទៅៈ
១.សហគមន៍នេសាទដែលមានដែននេសាទតែក្នុងរដូវទឹកតំឡើងមាន ៤៥ សហគមន៍នេសាទ
២.សហគមន៍នេសាទដែលមានដែននេសាទជាប់មាត់បឹងទន្លេសាបមានស្ទឹង,បឹង,ព្រែក ៦២សហគមន៍នេសាទ
៣.សហគមន៍នេសាទដែលមានដែននេសាទនៅលើផ្ទៃបឹងទន្លេសាបមាន ៧១ សហគមន៍នេសាទ។
-ជាការធម្មតាដែនដីរបស់សហគមន៍នេសាទចាប់ពីខែ មេសា រហូតដល់ខែ ឧសភា តែងតែគោករីងរាក់ប្រមាណ ៦០%។
-ផលចាប់របស់សហគមន៍នេសាទ ៖
-ក្នុងឆ្នាំ ២០១០ ផលចាប់ត្រីតាមបណ្តាសហគមន៍នេសាទចំនួន ១៧៨ សហគមន៍មានចំនួន១១០.០០០ តោន
-សំរាប់ឆ្នាំ ២០១១ ផលចាប់របស់សហគមន៍នេសាទទាំង១៧៨ នៅជុំវិញបឹងទន្លេសាប ក្នុងរយៈពេល ៥ ខែ កន្លងទៅនេះ មានប្រមាណផលចាប់បានចំនួន៥៣.២៥០តោនថយចុះប្រមាណ ៥០ភាគរយ។
ក្នុងនោះប្រភេទត្រីចំនួន៤៨ ប្រភេទដែលចាប់បាននៅក្នុងសហគមន៍នេសាទអាចបែងជាៈ ត្រីលេខ ១ ប្រមាណ ៥% ត្រីលេខ ២ ប្រមាណ ១៥% និងត្រីលេខ ៣ ប្រមាណ ៨០% ។
ប្រាក់ចំណូលដែលសហគមន៍នេសាទទាំង ១៧៨ ទទួលបានពីផលចាប់អាចមានរហូតដល់ ១៧.២៨៨.០០០ ដុល្លា បើយើង យកតម្លៃត្រីត្រឹមតែ ៥០០ ដុល្លា/តោន(២០០០ រៀល/គ.ក្រ)។ ចំពោះចំនួនគ្រួសារក្នុងសហគមន៍នេសាទទាំង១៧៨ ដែលមាន រហូតដល់ ៥០.៧៤៨ គ្រួសារដែលមានប្រមាណតែ ៦៥ % ទេដែលចេញទៅធ្វើនេសាទជាប្រចាំ។ ដូច្នេះយើងអាចសន្មត់ថាក្នុងមួយ សហគមន៍នេសាទ ចំនួនអ្នកនេសាទមានប្រមាណ ១៨៥ គ្រួសារ ដែលធ្វើនេសាទជាអចិន្ត្រៃយ៍។ ប្រាក់ចំណូលសម្រាប់គ្រួសារនីមួយៗ មានប្រមាណ ១៤.០០០ រៀល/ថ្ងៃ (ស្មើនឹង ៣,៥ ដុល្លា)ក្នុងកំឡុងពេល ៥ ខែកន្លងមកនេះដែលជារដូវត្រីត្រូវ។
បើតាមការសន្មត់រយៈពេល ២ឆ្នាំ របស់អាជ្ញាធរទន្លេសាបពីផលចាប់នៅពីររដូវនេសាទឆ្នាំ ២០១០ និង ២០១១ ដែលក្នុង ឆ្នាំ ២០១១ ក្រុមកាងោរចុះស្រង់ស្ថិតិផលរយៈពេល ៥ ខែបានបញ្ជាក់ឱ្យឃើញថាផលចាប់ត្រីឆ្នាំ ២០១១ មានការថយចុះ ៥០ % បើ ប្រៀបធៀបទៅនឹងឆ្នាំមុន។ ដោយសារផលចាប់បានថយចុះក្នុងឆ្នាំទើបធ្វើឱ្យតម្លៃត្រីឡើងថ្លៃបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ ម្យ៉ាង វិញទៀតសមាជិកសហគមន៍នេសាទនៅជុំវិញបឹងទន្លេសាប នៅតែជួបការលំបាក និងក្រីដដែរ។ ដូចនេះសកម្មភាពនៃការទទួលខុស ត្រូវរបស់សមត្ថកិច្ចជលផល និងគណៈកម្មការសហគមន៍នេសាទមិនសូវមានការទទួលខុសត្រូវ។