ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន អ​ទស សិក្សា​លើ​ធនធាន​ខ្សាច់​តាម​បណ្តោយ​ស្ទឹង​ពោធិ៍សាត់

​ថ្ងៃ​ចន្ទ ១​រោច និង​ថ្ងៃ​អង្គារ ២​រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ង​ទី​០៦ និង ០៧ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ក្រុមការងារ​ធនធាន​រ៉ែ នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ធនធាន​រ៉ែ​ខ្សាច់​តាម​បណ្តោយ​ស្ទឹង​ពោធិ៍សាត់ លើ​ប្រវែង​ប្រមាណ 200 Km ។​
​ការចុះ​សិក្សា​ស្រាវជ្រាវ​នេះ ផ្តោតលើ​តំបន់​ខ្ពង់រាប នៃ​ស្ទឹង​ពោធិ៍សាត់ រហូតដល់​តំបន់​ទំនាប នៃ​បឹង​ទន្លេសាប ដែលមាន​គោលបំណង​ដូចខាងក្រោម​៖
១. ប្រមូល​ទិន្នន័យ និង​ពត៌មាន​ស្តីពី​អាជីវកម្ម​ខ្សាច់​តាម​ដងស្ទឹង​ពោធិ៍សាត់​
២. ស្រង់​ទីតាំង​ដែលមាន​ការ​ដុះ​ខ្សាច់​តាម​ដងស្ទឹង​ដោយយោង​លើ​ភាពបត់បែន​នៃ​ស្ទឹង​
៣. វាយតម្លៃ​ជាបឋម​នូវ​បរិមាណ​ខ្សាច់​តាម​ទីតាំង​សំខាន់ៗ​ដែលមាន​ការ​ដុះ​ខ្សាច់​
៤. សិក្សា​លើ​គុណភាព​ខ្សាច់​ដោយ​ធ្វើការ​វិភាគ​លើ​សំណាក​ដែល​ស្រង់​លើ​ទីតាំង​មួយចំនួន​