នៅ ថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ នៃអាជ្ញាធរទន្លេសាប បានចូលរួមជាមួយក្រុមការងារយេនឌ័រក្រសួងធនធានទឹក និងឧតុនិយម នៅខេត្តកំពង់ធំ។ កិច្ចប្រជុំនេះ មានគោលបំណង ៖
១- បរិយាប័ន ដែលឆ្លើយតបនឹងSDG អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល និងCEDAW CSDG & COB 57 ចំណុច និងGMSP WRS ឆ្នាំ២០១៩-២០២៣ និងគម្រោងADB
២- ពិភាក្សាពីវឌ្ឍនភាព បញ្ហាប្រឈម ទិសដៅឆ្នាំ ២០២១ និងអនុវត្តសកម្មភាពការងារពាក់ព័ន្ធនឹងយេនឌ័រក្នុងវិស័យធនធានទឹកតាមអង្គភាពជំនាញ និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានី ខេត្ត ដែលឆ្លើយតបនឹង GMSP in WRS ឆ្នាំ២០១៩-២០២៣
៣- ចុះទស្សនកិច្ចសិក្សា និងពិភាក្សាពីតួនាទី និងបញ្ហាយេនឌ័រពាក់ព័ន្ធនឹងបទពិសោធន៍ និងបញ្ហាប្រឈមនៃការងារយេនឌ័រនៅក្នុង សហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ៕