សកម្មភាព​ការសិក្សា​វាយតម្លៃ​ផល​ចាប់​ធនធាន​ត្រី ខេត្តពោធិ៍សាត់​

​ថ្ងៃ ចន្ទ ០៤ កើត ដល់​ថ្ងៃ ពុធ ០៦ កើត ខែ អស្សុជ ឆ្នាំ ជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​ការសិក្សា​វាយតម្លៃ​ផល​ចាប់​ធនធាន​ត្រី ក្នុង​ឃុំ​ក្បាល​ត្រាច កំពង់​លួង និង​ឃុំ​ស្នា​អ​ន្សា ស្ថិតនៅក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ការសិក្សា​ស្រាវជ្រាវ​នេះ​មាន​គោលបំណង​ដើម្បី​ប្រមូល​ទិន្នន័យ​ស្ថិតិ​ផល​នេសាទ និង​តម្លៃ​ត្រី ដែល​បាន​ចូលរួមចំណែក​ដ៏​សំខាន់​ក្នុង​វិស័យ​សេដ្ឋកិច្ចជាតិ ។​