កិច្ចប្រជុំ​ស្តីពី​ការពិនិត្យ​វឌ្ឍនភាព​ការងារ​២០២០ និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ​២០២១-២០២៥

​នា​ព្រឹក​នៅ​ថ្ងៃ​ពុធ ២​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ជួយ​ឯកឧត្តម​ប្រធាន​លើ​ការងាររដ្ឋបាល បុគ្គលិក និង​សហប្រតិបត្តិការ​ជាតិ និង​អន្តរជាតិ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​ខាងលើ​។ កិច្ចប្រជុំ​នេះ មាន​របៀបវារៈ​ចំនួន​៣ (១) ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ​២០២១-២០២៥ របស់​អាជ្ញាធរ​ទន្លេសាប​, (២). ពិនិត្យ​វឌ្ឍនភាព​ការងារ​អនុវត្ត​ផែនការ​សកម្មភាព​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ឆ្នាំ​២០២១ របស់​អគ្គលេខាធិការ​ដ្ឋា​ន​នៃ​អាជ្ញាធរ​ទន្លេសាប​និង​(៣).​ដំណើរ​ការកសាង​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០២១​។ កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ឯកឧត្តម​អនុប្រធាន អ​ទស អគ្គលេខាធិការ អគ្គលេខាធិការរង​ជំនួយការ​ឯកឧត្តម​ប្រធាន ទីប្រឹក្សា និង​លោក​ប្រធាន​នាយកដ្ឋាន​ចំណុះ​អគ្គលេខាធិការដ្ឋាន​ទាំង​៤ ផងដែរ​។​