សកម្មភាព​សិក្សាពីស្ថានភាពសេដ្ឋកិច្ចសង្គម​លើការប្រើប្រាស់ធនធានធម្មជាតិ​នៅភូមិបណ្តែតទឹកបឹងទន្លេសាប ដំណាក់កាល​ទី ២

​ខេត្តបាត់ដំបង: នាថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រី​ស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែសីហា  ឆ្នាំ​២០២១ លោក  យ៉ាន់  សំរិទ្ធ  ប្រធាននាយកដ្ឋាន និងក្រុមការងារមន្ត្រីបច្ចេកទេស​នាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានបន្តអនុវត្តន៍​សកម្មភាពសិក្សាពី​ស្ថានភាពសេដ្ឋកិច្ចសង្គម​លើការប្រើប្រាស់ធនធានធម្មជាតិនៅភូមិបណ្តែតទឹកបឹងទន្លេសាប ដំណាក់កាល​ទី​២ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ជ្រៃ ស្រុក​មោង​ឬស្សី និងឃុំ​ព្រៃចាស់ ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង  ។ ការអនុវត្តសកម្មភាពនេះ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យ ប្រជាសាស្ត្រចំនួន​ផ្ទះបណ្តែតទឹក ប្រភេទ​លំនៅឋានភូមិបណ្តែតទឹក​
​និង​និយាមការទីតាំង​តំបន់នីមួយៗ​ក្នុងតំបន់គោលដៅសិក្សា និងស្វែងយល់ពីស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។