សកម្មភាពសិក្សាពីប្រសិទ្ធភាពការអនុវត្ត​ច្បាប់​និង​ស្វែងយល់​ពី​យន្តការ​ដោះស្រាយ​វិវាទ​លើ​ការទាញយក​ផលប្រយោជន៍​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​

ខេត្តកំពង់ធំ​: ថ្ងៃ​ចន្ទ ៧​រោច ដល់​ថ្ងៃ​ពុធ ៩​រោច ខែស្រាព​ណ៌ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែសីហា ដល់​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២១ លោក លឹម ហេង អនុប្រធាននាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​ការសិក្សា​ពី​ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់ និង​ស្វែងយល់​ពី​យន្តការ​ដោះស្រាយ​វិវាទ​លើ​ការទាញយក​ផលប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប សហគមន៍​ឧកញ៉ា​មហា​ព​ពាយ ស្ថិតនៅ​ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​
​ការសិក្សា​នេះ ដើម្បី​ស្វែ​យល់​ពី​ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់ និង​បញ្ហា​ប្រឈម​នានា ដែល​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ដល់​ដំណើរ​អនុវត្ត​ច្បាប់​លើ​ការការពារ​ធនធានធម្មជាតិ រួមទាំង​វិធីសាស្ត្រ​គន្លឹះ​ក្នុង​យន្ត ការដោះស្រាយ​វិវាទ​នៅក្នុង​សហគមន៍​មូលដ្ឋាន ។ កា​សិក្សា បាន​បង្ហាញថា​:
- ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​នៅ​មិនទាន់បាន​រឹតបន្តឹង​លើ​ការដោះស្រាយ​វិវាទ ឫ​ទំនាស់​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ ។​
- ការដោះស្រាយ​វិវាទ​ភាគច្រើន​មាន​លក្ខណៈ​ក្រៅ​ប្រព័ន្ធតុលាការ ដោយ​ធ្វើ​ការអប់រំ ណែនាំ​លើក​ទី​១ លើក​ទី​២ លើក​ទី​៣   ការព្រមាន​ផ្ទាល់មាត់ ឫ​លាយលក្ខណ៍អក្សរ ឲ្យ​ផ្អាក​ការនេសាទ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការនេសាទ ។​