សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​យន្តការ​ដោះស្រាយ​វិវាទ​លើ​ការទាញយក​ផលប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​

​ខេត្តបាត់ដំបង​: ថ្ងៃ អង្គារ  ១២ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែវិច្ឆិកា​ឆ្នាំ​២០២១ លោក លឹម ហេង អនុប្រធាននាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​បន្ត​អនុវត្ត​សកម្មភាព​ការសិក្សា​ពី​ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់ និង​ស្វែងយល់​ពី​យន្តការ​ដោះស្រាយ​វិវាទ​លើ​ការទាញយក​ផលប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប ស្ថិតនៅ​ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ពី​ប្រសិទ្ធភាព​លើ​ការអនុវត្ត​ច្បាប់ ទំនាស់​ផលប្រយោជន៍​លើ​ការទាញយក​ធនធានធម្មជាតិ ព្រមទាំង​ស្វែងយល់​ពី​វិធីសាស្ត្រ​​ក្នុងការ​ដោះស្រាយ​វិវាទ​នៅក្នុង​សហគមន៍​មូលដ្ឋាន​ក្នុងការ​ធានា​និរន្ត​ភាព​ធន​ធម្មជាតិ ។​