នាព្រឹកថ្ងៃ សុក្រ ១១ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២០៦៦ ត្រូវនឹងថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០២២ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរន្លេសាប បានដឹកនាំជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន ដឹកនាំដោយលោក Hao Zhao អគ្គលេខាធិការ LMC Water Center ។ ឯកឧត្តម បានជម្រាបជូនអំពីតួនាទី ភារកិច្ច បេសកកម្មស្នូល និងសមិទ្ធផលស្នាដៃ ដែលអង្គភាពសម្រេចបានកន្លងមក ព្រមទាំងទស្សនទានរបស់អាជ្ញាធរទន្លេសាប នឹងបន្តពង្រឹងកិច្ចប្រតិបត្តបត្តិការជាមួយដៃគូអភិវឌ្ឍន៍លើការសិក្សាស្រាវជ្រាវនៅតំបន់ជុំវិញបឹងទន្លេសាប រួមមានការគ្រប់គ្រប់បឹងទន្លេសាប វិស័យជលផល ប្រព័ន្ធអេកូឡូស្ស៊ី និងសេដ្ឋកិច្ចសង្គមលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់បឹងទនលេសាប ជាដើម។
សមាភគីគណៈប្រតិភូចិនបានជម្រាបជូនផងដែរពីគោលបំណងនៃដំណើរបំពេញទស្សកិច្ចដើម្បីស្វែងយល់ពីស្ថាប័នអាជ្ញាធរទន្លេសាប និងបន្តគាំទ្រដល់សំណើរបស់ឯកឧត្តម នឹងផ្តល់ជាជំនួយបច្ចេកទេសលើកសំណើគម្រោងសម្រាប់អនុវត្តឆ្នាំ២០២៤ ខាងមុខ ហើយព្រមទាំងផ្តល់អាហារូបករណ៍ដល់មន្ត្រី អាជ្ញាធរទន្លេសាបមានបំណងចង់បន្តការសិក្សានៅ Nanjing Research Institute of Hydrology and Water Conservation Auto ក្រោមគម្រោងមេគង្គឡាងឆាន(LMC) ។ ក្នុងដំណើរទស្សនកិច្ចនេះដែរ មន្ត្រីក្រុមការងារអាជ្ញាធរទន្លេសាប បានអមដំណើរអគណៈប្រតិភូចិន បន្តទស្សនកិច្ចស្វែងយល់ពីស្ថានភាពរស់នៅប្រជាពលរដ្ឋនៅបឹងទន្លេសាប របបជលសាស្ត្រ ជីវចម្រុះ និងផលចាប់ធនធានជលផល(ត្រី) នៅខេត្តកំពង់ឆ្នាំង(ឃុំឆ្នុកទ្រូ និងសង្កាត់ផ្សារឆ្នាំង) និងទន្លេមេគង្គ (តំបន់ស្ពានព្រែកតាមាក់) នាថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២២។