រាជធានីភ្នំពេញ : ដើម្បីពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងបន្ថែមដល់មន្ត្រីបច្ចេកទេស នៅថ្ងៃទី ១៥-១៦ ខែឧសភា ឆ្នាំ ២០២៣ អាជ្ញាធរទន្លេសាប បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការសិក្សាពីប្លង់តុងរុក្ខជាតិ និងប្លង់តុងសត្វទឹកសាប សម្រាប់បឹងទន្លេសាប ក្រោមការដឹកនាំ និងសម្របសម្រួលដោយឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាបចំនួន ១៥នាក់។ នៅក្នុងវគ្គបណ្តុះបណ្តាលជំហានទី១នេះ គឺផ្តោតសំខាន់លើការសិក្សាជាទ្រឹស្តី និងការអនុវត្តផ្ទាល់ នៃលក្ខណៈសំគាល់របស់ពពួកប្លង់តុង និងវដ្តជីវិតប្លង់តុង ជាពិសេសប្លង់តុងដែលទាក់ទងនឹងការលូតលាស់របស់ពពួកត្រី ស និងការអនុវត្តដោយផ្ទាល់ក្នុងការយកសំណាក ការរក្សាទុកសំណាក ការរៀបចំសំណាកពិនិត្យនៅមន្ទីរពិសោធន៍លើប្រភេទប្លង់តុងនីមួយៗ គុណវិបត្តិរបស់ប្លង់តុងលើគុណភាពទឹក និងការសរសេររបាយការណ៍លើ Primary production។