សកម្មភាព​សិក្សា​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ​  និង​ស្ថានភាព​សេដ្ឋកិច្ចសង្គម​របស់​ប្រជា​សហគមន៍ ខេត្តបន្ទាយមានជ័យ​

​ថ្ងៃ​ព្រហស្បតិ៍ ០៦ កើត​  ខែ ជេស្ឋ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ​២០២៣  លោក​យ៉ាន់ សំរិទ្ធ​ប្រធាន​នាយកដ្ឋាន និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​នាយក​ដ្ឋា​ន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្តធ្វើ​ការសិក្សា​ពី​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ​  និង​ស្ថានភាព​សេដ្ឋកិច្ចសង្គម​របស់​ប្រជា​សហគមន៍​នេសាទ​នៅ​ជុំវិញ​បឹង​ទន្លេសាប​ជាមួយ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ឃុំ​គោ​កប​ល្ល័​ង្គ ស្រុក​មង្គល​បូរី និង​ឃុំ​ព្រះនេត្រព្រះ​ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ស្ថានភាព​សេដ្ឋកិច្ចសង្គម​ពី​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​នេសាទ​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅក្នុង​តំបន់​បឹង​ទន្លេសាប​។​