កិច្ចប្រជុំ​ត្រួតពិនិត្យ តាមដាន​លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​ឆមាស​ទី ១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី ២ ឆ្នាំ ២០២៣

នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៤​រោច ខែ​ទុតិយាសាឍ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​សម្របសម្រួល កិច្ចប្រជុំ​ត្រួតពិនិត្យ តាមដាន​លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​ឆមាស​ទី ១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី ២ ឆ្នាំ ២០២៣ របស់​អាជ្ញាធរ​ទន្លេសាប​។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី ឯកឧត្តម​អនុប្រធាន ឯកឧត្តម​អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ និង​មន្ត្រីរាជការ​អាជ្ញាធរ​ទ​ន្លេ​សាប​ចំនួន ៦៥​នាក់​។ 

​កិច្ច​ប្រជុំបាន​ពិនិត្យ និង​ពិភាក្សា​លើ  ៖
១-​ពិនិត្យមើល​វឌ្ឍនភាព​ការងារ នៃ​ការអនុវត្ត​សកម្មភាព​នីមួយៗ ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៣
២-​ពិភាក្សា​ពី​ចំនុចខ្លាំង ចំនុចខ្សោយ ឧបសគ្គ​/​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​
៣-​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ចែករំលែក​ការយល់ដឹង​តាមរយៈ​ការអនុវត្ត​សកម្មភាព​ការងារ​នីមួយៗ​
៤-​លើក​ទិសដៅ​អនុវត្ត​បន្តការងារ​ឆមាស​ទី ២ ឆ្នាំ ២០២៣​។