ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​តាមដាន​វឌ្ឍនភាព​ការងារ​កិច្ចសហការ​ប្រតិបត្តិកា​រ​ទ្វេរ​ភាគី​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

​នា​រសៀល​ថ្ងៃ​អង្គារ ១១​កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​តាមដាន​វឌ្ឍនភាព​ការងារ​កិច្ចសហការ​ប្រតិបត្តិកា​រ​ទ្វេរ​ភាគី​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលមាន​ការចូលរួម​ពី​ឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង  ប្រធាន​-​អនុប្រធាននាយកដ្ឋាន និង​សមាជិក​ក្រុមការងារ​នៃ​គម្រោង​កិច្ច​សហ​ប្រតិ​ប​ត្កិ​ការ​ទ្វេរ​ភា​គិ​រវាង​អាជ្ញាធរ​ទន្លេសាប និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ការប្រជុំ​ពិនិត្យ​វឌ្ឍនភាព នៃ​កិច្ចសហការ​ប្រតិបត្តិកា​រ​ភាពជា​ដៃគូ ការថែទាំ និង​គ្រប់គ្រង​ទិន្នន័យ ពី​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម​ទាំង​១១ មក​ស្ថានីយ​មេ (Master Station-Server) និង​ការរៀបចំ​ផែនការ ដាក់​ទិសដៅ​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​នេះ គឺ​សំដៅ​រិះរក​មធ្យោបាយ កសាង​សមិទ្ធផល​ថ្មី​បន្ថែមទៀត សម្រាប់​ការគ្រប់គ្រង​ធនធានទឹក និង​គាំពារ​អភិរក្ស​ធនធានធម្មជាតិ​តំបន់​បឹង​ទន្លេសាប និង​បឹង​ទន្លេសាប​ប្រកបដោយ​ចិ​រ​ភាព និង​និរន្តរភាព​៕