ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស ចុះ​ពិនិត្យ ជួប​សំណេះសំណាល និង​សិក្សា​ស្វែងយល់​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​បាន​នឹង​កំពុង​ទទួល​សិទ្ធិ​អាស្រ័យ​ផល​ក្នុង​តំបន់​២

​រសៀល​ថ្ងៃ​ពុធ ១១​រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២៥ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ចុះ​ពិនិត្យ ជួប​សំណេះសំណាល និង​សិក្សា​ស្វែងយល់​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​បាន​នឹង​កំពុង​ទទួល​សិទ្ធិ​អាស្រ័យ​ផល​ក្នុង​តំបន់​២ ដែល​ប្រកបមុខរប​ប​ធ្វើស្រែ និង​កសិដ្ឋាន​ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ក្នុង​គោលបំណង​ជំរុញ​ការលើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ និង​ម្ចាស់​កសិដ្ឋាន ចូលរួម​ការពារ​ថែរក្សា គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​តំបន់​បឹង​ទន្លេសាប និង​ផ្តល់​ការគាំទ្រ​លើ​ការបង្កើត​មុខរបរ​បន្ថែម ដោយ​មិន​បង្ក​ផលប៉ះពាល់​ជា​អវិជ្ជមាន​មកលើ​ធនធាន​បឹង​ទន្លេសាប ដើម្បី​បង្កើន​ប្រាក់ចំណូល​ដល់​គ្រួសារ និង​សហគមន៍​៕