នារសៀលថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ និងឯកឧត្តម យិន ងួងកូលេនីន អនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម ដើម្បីចុះពិនិត្យស្ថានភាពដំណើរការ នៃការអនុវត្តរបស់ក្រុមហ៊ុនអានកូ វីធើរ សឹបផ្លាយ ស្របតាមខ្លឹមសារស្មារតីអង្គប្រជុំដែលបានឯកភាព និងសម្រេច កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ដោយធ្វើការកាយដីចេញពីទន្លេសាប ដែលក្រុមហ៊ុនបានចាក់ដីចូលក្នុងទន្លេសាបសម្រាប់ផលិតទឹកស្អាត ស្ថិតក្នុងភូមិសាស្ត្រភូមិទី១ សង្កាត់ខ្សាម និងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕