ឯកឧត្តម សរ គឹម​សាន្ត បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​អា​ជ្ញា​ធរ​ទន្លេសាប ចុះ​ពិនិត្យ​ស្ថានភាព​ទីតាំង​ជាក់ស្តែង ដែល​ដំណើរ​ការជីក​កាយ​ស្តា​បាត​អាងទឹក​យក​អាចម៍ដី​ខេត្តសៀមរាប​

​ដោយ​ទទួលបាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​រសៀល​ថ្ងៃ​អង្គារ ៣​កើត ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២៥ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​អា​ជ្ញា​ធរ​ទន្លេសាប ដោយមាន​កិច្ចសហការ​ចូលរួម​ពី​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម តំណាង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តសៀមរាប ចុះ​ពិនិត្យ​ស្ថានភាព​ទីតាំង​ជាក់ស្តែង ដែល​ដំណើរ​ការជីក​កាយ​ស្តា​បាត​អាងទឹក​យក​អាចម៍ដី របស់​ក្រុមហ៊ុន​លោក សេង មង្គល ក្នុង​តំបន់​២ ស្ថិតក្នុង​ភូមិសាស្ត្រ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប​ដែលមាន​ទំហំ ៣០ ៧៥០០ ម៉ែត្រការ៉េ ជា​ប្រភេទ​អាជីវកម្ម​ជីក​អាចម៍ដី​។ 

​ក្រុមការងារ​បាន​ពិនិត្យ និង​ណែនាំ​បន្ថែម​ពី​បទដ្ឋាន​ច្បាប់ និង​បទដ្ឋាន​បច្ចេកទេស​ដែល​តម្រូវឱ្យ​ក្រុមហ៊ុន​អនុវត្តន៍ ដូចជា ការកែលម្អ​អាង ស្តង់ដា​ជម្រៅ និង​ការរក្សា​ព្រៃ​លិច​ទឹក​ក្នុង​បរិវេណ​ការដ្ឋាន​ដែល​បានកំណត់​ជាដើម​។ ល​។ សូមបញ្ជាក់​ជូន​ថា ក្រុមហ៊ុន​មួយចំនួន​កំពុង​ប្រតិបត្តិ​ការជីក​ស្តា​អាងទឹក​ជាប់​ទំនប់ ៧៨ ក្នុងភូមិ​សាស្ត្រ​នេះ មាន​តំណាង​ឈ្មោះ : ១. ហ៊ួ តុង​ហ៊ុយ  ២. សេង មង្គល ៣. អេង សុខ​ហ្គិ​ច​... ៕