សកម្មភាព​មន្ត្រី​បច្ចេកទេស​ចុះ​បង្ហោះ​ដ្រូ​ន​ផ្តិត​យក​រូបភាព​ជាក់ស្តែង​ប្រជុំ​កោះ​ជា​ច្រក​លំហូរ​ទឹក​ចូល​-​ចេញពី​ទន្លេសាប​ចូលក្នុង​បឹង​ទន្លេសាប​

​សកម្មភាព​មន្ត្រី​បច្ចេកទេស​ទីវាល អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ចុះ​បង្ហោះ​ដ្រូ​ន​ផ្តិត​យក​រូបភាព​ជាក់ស្តែង​ប្រជុំ​កោះ​ជា​ច្រក​លំហូរ​ទឹក​ចូល​-​ចេញពី​ទន្លេសាប​ចូលក្នុង​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​ក្រុមការងារ​ធ្វើការ​ពិនិត្យ វិភាគ និង​ទាញយក​រូបភាព​បឋម​ពី​ផ្កាយរណប ដើម្បី​ពិនិត្យ​បន្ថែម និង​រៀបចំ​ផែនទី​រូបភាព​ឱ្យបាន​ត្រឹមត្រូវ សម្រាប់​ជា​ទឡ្ហីករណ៍​ក្នុងការ​ប្រើប្រាស់ និង​វិភាគ​ក្នុងការ​សិក្សា​រៀបចំ​ឯកសារ​បច្ចេកទេស​ផ្សេងៗ​។​

​សូមជម្រាបថា បឹង​ទន្លេសាប ដើរតួនាទី​ជា​អាង​ស្តុក​ទឹកធំ​ជាងគេ​របស់​ទន្លេមេគង្គ ដោយ​ទទួល​នូវ​របប​ទឹក​ពី​ទន្លេមេគង្គ​នា​រដូវវស្សា​ចាប់ពី​ខែ​ពាក់កណ្តាល​ឧសភា ដល់​ពាក់កណ្តាល​ខែតុលា ដែល​នាំយកមក​នូវ​ដីល្បាប់​មាន​ជីវជាតិ​មាន​ប្រយោជន៍​ជា​ជី​សម្រាប់​ដំណាំ ព្រមទាំង​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវៈចម្រុះ​របស់​បឹង​ផងដែរ​៕