នាថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ រួមជាមួយមន្ត្រីនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ បានចួលរួមជាមួយឯកឧត្តម យិន ងួងកូលេនីន អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អមដោយលោក អឿ សារឿន អនុប្រធានក្តាប់រួម មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះពិនិត្យការអនុវត្តការងារកាយទំនប់យកដីចេញច្រាំងទន្លេសាប របស់ក្រុមហ៊ុន ANCO ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕